លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល​ការងាររបស់អង្គភាពនគរបាលយុត្តិធម៌​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល​ការងាររបស់អង្គភាពនគរបាលយុត្តិធម៌​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​


លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល​ការងាររបស់អង្គភាពនគរបាលយុត្តិធម៌​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​


ខេត្តកំពង់ចាម៖នារសៀល​​ថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ​លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ចើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​លទ្ធផល​ការងាររបស់អង្គភាពនគរបាលយុត្តិធម៌​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ឆ្នាំ​២០២២​ និងលេីកទិសដៅការងារសម្រាប់ឆ្នាំ២០២៣​ នៅសាលប្រជុំធំ​ (អាគារ​សវនាការ​ ជាន់ទី១)​ ក្រោមអធិបតីភាព​ ឯកឧត្តម​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​ នៃអយ្យការអមសាលាខេត្តកំពង់ចាម​ និងលោក​ ខៃ​ សម្ផស្ស​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ។


កិច្ច​ប្រជុំ​នេះ​ដែរ​ ក៏មានការអញ្ចេីញចូលរួមពីសំណាក់​ លោក-លោកស្រី​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ លោក-លោកស្រី​ ក្រឡាបញ្ជី​ លោក-លោកស្រី​ ស្នងការរង​ នាយការិយាល័យ​ជំនាញ​ ដូចជា:​ ផែនការងារការងារនគរបាលព្រហ្មទណ្ឌ,​ ផែនការងារប្រឆាំងបទល្មេីសសេដ្ឋកិច្ច,​ ផែនការងារនគរបាលសណ្ដាប់ធ្នាប់,​ ផែនការងារប្រឆាំងគ្រឿងញៀន​ និងផែនការងារប្រឆាំងការជួញដូរ​ ព្រមទាំងលោកអធិការនគរបាលស្រុក-ក្រុងទាំង១០​ និងលោកអធិការរង​ ទទួលផែនការងារព្រហ្មទណ្ឌ​ និងផែនការងារនគរបាលសណ្ដាប់ធ្នាប់​ ស្រុក​-ក្រុង​ ទាំង១០​ ផងដែរ​ ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages