ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ ។
នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្នាំ២០២៣ ។
១-ពេលព្រឹក ដឹកនាំពិធីបេីកកិច្ចប្រជុំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម។
២-ពេលរសៀល ដឹកនាំពិធីបិទកិច្ចប្រជុំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់មួយនេះ ក៏មានការអញ្ជេីញចូលរួមពី ឧត្ដមសេនីយ៍ ប្រតិភូអមដំណើរ តំណាងសាលាដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញគ្រប់រូប លោកអធិការនគរបាលស្រុក-ក្រុង លោក-លោកស្រី អធិការរងទទួល ផែនសេនាធិការ, ព្រហ្មទណ្ឌ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, អត្តសញ្ញាណកម្ម និងអធិការរងទទួលដឹកនាំការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក-ក្រុង ទាំង១០ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៨ ឃុំ-សង្កាត់ ៕
No comments:
Post a Comment