លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ចាត់ឲ្យតំណាង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរូសុី
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ចាត់ឲ្យតំណាង នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់មន្រ្តីនគរបាលមួយរូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរូសុី
នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ឯក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ចុះសួរសុខទុក្ខអំពីស្ថានភាពជំងឺរបស់លោកអនុសេនីយ៍ឯក ឯល ចាន់ធឿន អត្តលេខ: ៤៧០២២ ឋាន: នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដែលមានជំងឺមហារីកដៃ យូរឆ្នាំមកហើយ (ការព្យាបាលមិនជា) ហេីយត្រូវបានក្រុមគ្រួសារ បន្ដនាំយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សុី ដែលបច្ចុប្បន្នកំពុងរងចាំការវះកាត់ដៃម្ខាង ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានចាត់ឲ្យតំណាងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភនូវថវិកា ចំនួន២,៥០០,០០០រៀល ដេីម្បីជួយសម្រាលដល់ការចំណាយលេីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
No comments