ឈ្មួញធ្វើអាជីវកម្ម ជីកអាចម៌ដី នៅក្នុងសង្កាត់ព្រែកតាកូវ អាជ្ញាធរ ធ្លាប់បានលើកឡើងថា មិនមានច្បាប់នោះទេ? - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឈ្មួញធ្វើអាជីវកម្ម ជីកអាចម៌ដី នៅក្នុងសង្កាត់ព្រែកតាកូវ អាជ្ញាធរ ធ្លាប់បានលើកឡើងថា មិនមានច្បាប់នោះទេ?


កណ្តាល៖សកម្មភាពឈ្មួញធ្វើអាជីវកម្ម ជីកអាចម៌ដី ស្ថិតនៅភូមិសាស្ត្រពោធិ៍៤ សង្តាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កំពុងតែធ្វើសកម្មភាពជីកអាចម៌ដីយកទៅលក់ យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអាជ្ញាធរសង្កាត់ព្រែកតាកូវ ធ្លាប់បានលើកឡើងថា?ករណីឈ្មួញ ធ្វើអាជីវកម្ម ជីកអាចម៌ដីខាងលើនេះ មិនមានច្បាប់នោះទេ?។


ប្រភពបានបញ្ជាក់ថា?ក្រុមឈ្មួញធ្វើអាជីវកម្មជីកអាចម៌ដីខាងលើនេះ បានបង្ករការក្តៅក្រហាយ ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន (ពោល)ធ្វើអោយខូចផ្លូវ ហុយសំពីសំពោង ធ្លាក់អាចម៌ដី នៅលើផ្លូវថ្នល់សាធារណះ បណ្តាលអោយរអិល បង្ករការគ្រោះថ្នាក់ចរាចរណ៌ ដល់អ្នកធ្វើដំណើរទៀតផង។ ពាក់ព័ន្ធនិងករណីខាងលើនេះ លោកចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានប្រាប់សាន់ដេ តាមសារប្រព័ន្ធTelegram ថា?(បានទទួល អរគុណ)។


សូមជម្រាបថា?បច្ចុប្បនេះក្រុមឈ្មួញ បានធ្វើអាជីវកម្មនៅក្នុងសង្កាត់ព្រែកតាកូវ បានធ្វើសកម្មភាពជីកនិងយកអាចម៌ដី យកទៅលក់ យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះក្រុមឈ្មួញ ពិសេសអាជ្ញាធរ សង្កាត់ព្រែកតាកូវ ហាក់មិនស៊ូវយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ ទៅលើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ?ខណះមានការលើកឡើង និងរិះគន់ពីមជ្ឍាន នៅក្នុងមូលដ្ឋានទូទៅ ប្រហែលជាអាជ្ញាធរនិងក្រុមឈ្មួញអាចត្រូវដងត្រូវផ្លែរជាមួយគ្នាអស់ហើយ។


មហាជនបានសំណូមពរដល់លោកចាន់ តារា អភិបាលក្រុងអរិយក្សត្រ ដែលជាភ្នែកជាច្រមុះ តំណាងអោយលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមានវិធានការណ៌ក្តៅចំពោះក្រុមឈ្មួញ ធ្វើអាជីវកម្មជីកអាចម៌ដី នៅក្នុងសង្កាត់ព្រែកតាកូវ ដែលកំពុងតែធ្វើភ្ជុះធ្វើភ្លៀង បង្ករការក្តៅក្រហាយដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យ៉ាងអនាធិបតេយ្យជាទីបំផុត។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages