ឯកឧត្តម ឈឿន សុចិត្ត ដឹកនាំសមាជិកគណបក្សប្រជាជន សង្កាត់ដើមមៀន ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានអញ្ជើញដឹកនាំសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់ដើមមៀន ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងតាខ្មៅ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។
No comments:
Post a Comment