នៅសៀលសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) បានដឹកនាំលោក-លោកស្រី ប្រធាន-អនុប្រធាន និងសហការី ចុះសួរសុខទុក្ខសមាជិកគណបក្សតាមខ្នងផ្ទះ និងតាមទីផ្សារ ដែលបងប្អូនប្រកបអាជីវកម្មមួយចំនួន ដេីម្បីបង្រៀនគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ និងចែកខិតប័ណ្ណគណបក្សប្រជាជនកម្ពុជា ក្នុងឃុំទួលសំបួរ និងឃុំអារក្សត្នោត រួមមាន÷
១-ឃុំទួលសំបួរ បង្រៀនគូសសន្លឹកឆ្នោតបានចំនួន ១,០២២នាក់ ស្មេីនឹង ៥១០ខ្នងផ្ទះ និងចែកខិតប័ណ្ណគណបក្សបានចំនួន ១,០២២សន្លឹក ។
២-ឃុំអារក្សត្នោត បង្រៀនគូសសន្លឹកឆ្នោតបានចំនួន ៦៨១នាក់ ស្មេីនឹង៣០៩ខ្នងផ្ទះ និងតាមតូបអាជីវករ ចំនួន៣០កន្លែង ព្រមទាំងចែកខិតប័ណ្ណគណបក្សបានចំនួន ៦៨១សន្លឹក ។
➡️សរុបការបង្រៀនគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងពីរឃុំបានចំនួន÷
១-សមាជិកបក្ស ចំនួន ១,៧០៣នាក់
២-គិតជាខ្នងផ្ទះ ចំនួន៨១៩ខ្នងផ្ទះ
៣-តាមតូបលក់ដូរ ចំនួន ៣០កន្លែង
៤-ចែកជូនខិតប័ណ្ណ ចំនួន ១,៧០៣សន្លឹក ៕
No comments:
Post a Comment