កម្លាំងផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បើកប្រតិបត្តិការ រយៈពេល០២ថ្ងៃ បង្រ្កាបគ្រឿងញៀនចំនួន០២ករណី! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បើកប្រតិបត្តិការ រយៈពេល០២ថ្ងៃ បង្រ្កាបគ្រឿងញៀនចំនួន០២ករណី!


កំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាររបស់ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមកម្លាំងជំនាញ ផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានបើកប្រតិបត្តិការ រយៈពេល០២ថ្ងៃ ចំនួន០២ករណី ពន្លាតដែនសមត្ថកិច្ច បង្រ្កាបឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ពាក់ព័ន្ធនិងសារធាតុញៀនជាបន្តបន្ទាប់ ជាក់ស្តែង ៖



✍️នៅថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានទទួលព័ត៍មានពីប្រជាពលរដ្ឋល្អថា មានអ្នកជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ  ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី *ហេង វុទ្ធី* ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក *ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ* ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។ ពេលនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងស្រុកបាធាយ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី *ជីវ សេងរស់* ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុបចំនួន ១១នាក់ស្រី ០១នាក់៖
 

  ១.ឈ្មោះ *គង់ សុភ័ណ្ឌ* ភេទស្រី អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


   ២.ឈ្មោះ *សេង វុទ្ធី* ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
 

  ៣.ឈ្មោះ *ហេង ណាក់* ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
 

  ៤.ឈ្មោះ *ជា ម៉ារិទ្ធ* ភេទប្រុស អាយុ ៣៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
 

  ៥.ឈ្មោះ *ឆន វិចិត្រ* ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោរលំ ឃុំរការកោង២ស្រុកមុខកំពូល ខេត្តកណ្តាល ។


   ៦.ឈ្មោះ *ឆាំ ថាង ហៅ ថាវ* ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។


👉ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទំនាក់ទំនងមករកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត:
 

  ៧.ឈ្មោះ *ខា សុខឃីម* ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។


👉ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបន្តសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្តាល និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ទៀត:
 

  ៨.ឈ្មោះ *ឈួន សីហា* ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
  

 ៩.ឈ្មោះ *វៀង យាំង គ្រឿង* ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាកោង១ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជាមុខសញ្ញាមានដីកាចំនួន០២ដីកាផងដែរ
  

 ១០.ឈ្មោះ *អាត ទ្រី* ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកងតាណឹងទី៧ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
    

👉លុះរហូតដល់ថ្ងៃទី០២ខែសីហាឆ្នាំ២០២៣សមត្តកិច្ចយើងបានបន្តប្រតិបត្តិការខាងលើឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀត÷
      

១១.ឈ្មោះ *នាង ចន*  ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទ្បឥដ្ឋ ឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល។
ករណីខាងលើសមត្ថកិច្ចយើងបាន ដកហូតវត្ដុតាងម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់និងទូរសព្ទ័ចំនួន១១គ្រឿង។


បច្ចុប្បន្នជំនាញបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages