ឯកឧត្ដម សតិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីៗ នៅស្នងការនគរបាលខេត្តតាកែវ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឯកឧត្ដម សតិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញសម្ពោធសមិទ្ធផលថ្មីៗ នៅស្នងការនគរបាលខេត្តតាកែវ




ខេត្តតាកែវ ÷ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការសមិទ្ធផលថ្មីៗ របស់ស្នងការនគរបាលខេត្តតាកែវ  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសតិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដ អ៊ូច ភា អភិបាលខេត្តតាកែវ។


ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏ដូចជាអគ្គរង អ្នកឧកញ៉ា លោកឧកញ៉ា ស្នងការនគរបាលតាមបណ្ដាខេត្ត នានា មន្ត្រីរាជការ ពាក់ព័ន្ធក្នុងខេត្ត យ៉ាងច្រើនកុះករផងដែរ។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្រើនរំលឹកថា សូមឱ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ ចូលរួមបម្រើសង្គមជាតិ និងចូលរួមសហការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ហើយបង្ក្រាបរាល់បទល្មើស និងល្បែងស៊ីសងខុសច្បាប់ ជួយសម្រួលចរាចរណ៍ ផ្លូវគោក ឱ្យមានសុខសណ្ដាប់ធ្នាប់ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុង សហការការងារឲ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ។


ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គបានផ្ដាំផ្ញើ ទៅដល់មេប៉ុស្តិ៍នគរបាលទាំងអស់ ជួយផ្ដល់លេខទូរសព្ទ និងផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួល ក្នុងការបម្រើការងារសន្តិសុខសណ្ដាប់ធ្នាប់ ក៏ដូចជាសេវាសាធារណៈ រហ័សទាន់ចិត្ត ដល់មូលដ្ឋានរបស់ខ្លួន។ហើយកាន់តែមានភាពប្រសើរឡើងផងដែរ។
















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages