គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រីព្រមទាំងសហការីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រីព្រមទាំងសហការីក្រោមឱវាទ អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់

(បន្ទាយមានជ័យ) រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ប៉ាន ណាវី តំណាងឱ្យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី  បានអញ្ជើញដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ លោកអធិការ ក្រុង-ស្រុក ទាំង៩ លោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ កាន់បិណ្ឌវេនទី៧ សម្រាប់ជួយទ្រទ្រង់ និងឧបត្ថម្ភគាំទ្រដល់ព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមា នៅវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) ស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧ នេះក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត រួមមាន:

-បច្ច័យកសាងវត្ត សរុប ១៣,០០០,០០០រៀល (ដប់បីលានរៀល)

-ទឹកសុទ្ធចំនួន ៨៥កេស 

-ទឹកផ្លែឈឺ ចំនួន ៨៥កេស 

-ត្រីខ ចំនួន ៩កេសធំ

-មី ចំនួន៩ កេសធំ

-អង្ក ចំនួន ១តោន 

-ភេសជ្ជះ ចំនួន១០០០ កែវ

-ស្លាដកចំនួន ២៥០ស្លាដក 

-ប្រគេនបច្ច័យ ចំនួន១០០០ដុល្លារសម្រាប់ចង្ហាន់ ។


ក្នុងពិធីបុណ្យកាន់បិណ្ឌទី៧នេះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី រួមសហការី បានធ្វើការបូជាប្រទីបធូបទាន និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត.សម្ដែងធម៌ទេសនា របស់ព្រះសង្ឃ​តាមទំនៀមទំលាប់ នៃពិធីកាន់បិណ្ឌ និងបានប្រគេនទេយ្យទានដល់ព្រះសង្ឃ ចំនួន២៥០អង្គផងដែរ។


លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ គឺជាថ្ងៃបុណ្យកាន់វេនបិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ ដែលមានតាំងពីយូឡុងណាស់មកហើយ នេះជាពេលវេលាមួយជួបជុំរវាងមហាគ្រួសារនគរបាលខេត្តបន្ទាយមានជ័យ និងជាការជួបជុំញាតិមិត្តបងប្អូនទីជិត ទីឆ្ងាយ មានឱកាសក្នុងការធ្វើបុណ្យ ធ្វើទានសន្សំកុសល ជាពិសេសនៅតាមទីវត្តអារាមនានា៕



















No comments