កម្លាំងនគរបាលស្រុកអូរជ្រៅ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍និងផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សតាមសាលារៀន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងនគរបាលស្រុកអូរជ្រៅ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍និងផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សតាមសាលារៀន


កម្លាំងនគរបាលស្រុកអូរជ្រៅ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍និងផលប៉ះពាល់នៃគ្រឿងញៀនដល់សិស្សតាមសាលារៀន


បន្ទាយមានជ័យ: អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការទប់ស្កាត់ បង្ក្រាប រាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរផ្លូវភេទ និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។


ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ ទោ អ៉ឹម សុភារ: អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានចាត់តាំង កម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាវាំងមួង។ 


ទន្ទឹមគ្នានោះ ក៏បានចាត់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសឹង្ហ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចុះផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សតាមសាលា រៀន ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនានា និងពង្រឹងការងារគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages