កម្លាំងនគរបាលព្រហ្មទណ្ឌបានចុះបង្ក្រាបក្រុមអ្នកលួចលេងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនៅស្រុកមេម៉ត់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងនគរបាលព្រហ្មទណ្ឌបានចុះបង្ក្រាបក្រុមអ្នកលួចលេងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនៅស្រុកមេម៉ត់


ត្បូងឃ្មុំ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៥០នាទីបន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋថាមាន មនុស្សមួយក្រុម លួ.ចលេងល្បែ.ងស៉ី.សង.ខុសច្បាប់ (ជល់មាន់) នៅចំណុចចំការស្វាយចន្ទី ស្ថិតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជារភ្លាមៗ ទៅ លោកវរសេនីយ៍ឯក អ៊ាង  ពិសិដ្ឋ ស្នងការរង ជំនួយផែនការងារព្រហ្មទណ្ឌ ឲ្យដឹកនាំកងកម្លាំងក្រោមឱវាទ ចុះទៅបង្ក្រាបដល់ទីតាំងផ្ទាល់ ។

ដោយគ្រាន់តែក្រឡេកឃើញ កងកម្លាំងនគរបាលយេីង ចុះជិតដល់ ក្រុមអ្នកលេង.ល្បែងទាំងនោះ បានរត់ចែកជើងគ្នា គេចខ្លួនអស់ បន្សល់វត្ថុតាងមួយចំនួនរួមមានៈ 

១.ម៉ូតូចាស់ៗចំនួន ១៧គ្រឿង
 ២.កន្រ្តកដាក់មាន់ចំនួន ០៦ 
៣.តុអាប៉ោងចំនួន ០១ 
៤.ជញ្ចីងថ្លឹងមាន់ចំនួន ០៦សម្រាប់ 
៥.ចានអាប៉ោងចំនួន០១
 ៦.កៅអីជ័រចំនួន ០៣ 
៧.អង្រុកក្រុងមាន់ចំនួន ០៣ ។ 

វត្ថុតាងខាងលើ ត្រូវបានបញ្ចូនទៅ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ  ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages