ទីតាំងល្បែងស៊ីសង កំពុងបានបើកដំណើរការ យ៉ាងរលូនក្នុងខណ្ឌដូនពេញ ហាក់ដូចជាមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន
នៅតាមបណ្តោយផ្លូវព្រះច័ន្ទរាជា(15) សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទីតាំងមួយកន្លែងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បៀរ ភ្នាល់បាល់ ប្រភេទល្បែងកាស៊ីណូ បានយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន។
តាមប្រភពព័ត៌មាន៖ ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ កំពុងបើកទទួលពង្វក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងស្រីប្រុស ក្មេងចាស់ឲ្យចូលមកលេងយ៉ាងពពាក់ពពូន និងបានពោលពាក្យសម្តីថា លេងម៉ាសប្បាយអស់ដៃ កុំខ្លាចអ្នកសារព័ត៌មាន ទោះចុះផ្សាយក៏កុំខ្វល់ខ្វាយ អំពីចំណាត់ការរបស់សមត្ថកិច្ច។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជា យ៉ាងមឹងម៉ាត់ដល់មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ឲ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងខុសច្បាប់។ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ផ្សារចាស់ បានកំពុងបណ្តែតបណ្ដោយឲ្យល្បែងស៊ីសងរីកលូតលាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានយ៉ាងរំភើយ។
ប្រជាពលរដ្ឋស្នើសុំទៅកាន់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីក្រោមឪវាទលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
No comments:
Post a Comment