លោកវរសេនីយ៍ត្រី ពិត ឌី មេប៉ុស្តិ៍រដ្ឋបាលឃុំអូរឬស្សី បង្រ្កាបមាន់ជល់អនទ្បាញ នៅក្នុងភូមិសាលាលេខ៥ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកវរសេនីយ៍ត្រី ពិត ឌី មេប៉ុស្តិ៍រដ្ឋបាលឃុំអូរឬស្សី បង្រ្កាបមាន់ជល់អនទ្បាញ នៅក្នុងភូមិសាលាលេខ៥


លោកវរសេនីយ៍ត្រី ពិត ឌី មេប៉ុស្តិ៍រដ្ឋបាលឃុំអូរឬស្សី បង្រ្កាបមាន់ជល់អនទ្បាញ នៅក្នុងភូមិសាលាលេខ៥


កំពង់ឆ្នាំង នៅរសៀលថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរឬស្សី បានធ្វើការចុះបង្ក្រាបទីតាំងមាន់ជល់អនឡាញនិងបៀរការ៉ាត់មួយកន្លែងដែលស្ថិតនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាមការបញ្ជាក់ពីលោកវីរៈសេនីយ៍ត្រី ពិន ឌី មេប៉ុស្តិ៍ឃុំអូរឬស្សី បានប្រាប់បណ្ដាញសារព័ត៌មានmeassoranews អោយដឹងថា ក្រោយពីទទួលបានព័ត៌មានថាទីតាំងខាងលើលួចលាក់ល្បែងស៊ីសងខុសច្បាប់ ក្រោមការចង្អុលបង្ហាញពីលោកវីរៈសេនីយ៍ឯក នន ស៊ីណាត អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច កម្លាំងប៉ុស្តិ៍បានចុះត្រួតពិនិត្យដល់ទីតាំងល្បែងស៊ីសងខាងលើ ឃើញថាអ្នកលេងល្បែងដឹងខ្លួនទាន់ក៏បានឈប់លេងល្បែងនិងដើរចេញអស់ សមត្ថកិច្ចក៍បានណែនំាម្ចាស់ផ្ទះឈ្មោះ អ៊ុក លីណា អាយុ៤០ ជនជាតិខ្មែរ រស់នៅភូមិសាលាលេខ 5 ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បប់បន្តទៅទៀត។

ពលរដ្ឋរស់នៅក្នុងឃុំអូរឬស្សី សម្ដែងការត្រេកអរនិងគ្រំាទ្រ នូវចំណាត់ការ របស់កម្លាំងប៉ុល៍នគរបាលរដ្ឋបាលឃុំអូរឬស្សី ដែលបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងមាន់ជល់អនទ្បាញនិងបៀរការ៉ាត់ដុះស្លែខាងលើ ហើយពួកគាត់សង្ឃឹមថាក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលកំពុងរស់នៅហ្នឹងមិនមានការបើកល្បែងស៊ីសងបន្តទៀតនោះទេ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages