ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត និងចែកចាយរូបភាពអា -ស -អា-ភា-ស ទៅលើបណ្តាញសង្គមហ្វេសបុក - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត និងចែកចាយរូបភាពអា -ស -អា-ភា-ស ទៅលើបណ្តាញសង្គមហ្វេសបុក


ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ផលិត  និងចែកចាយរូបភាពអា -ស -អា-ភា-ស ទៅលើបណ្តាញសង្គមហ្វេសបុក 

==========

បន្ទាយមានជ័យ: ជនសង្ស័យ ០១នាក់ ត្រូវបាន ឃាត់ខ្លួនក្រោយរត់គេចខ្លួនជិតមួយឆ្នាំក្នុងករណី ផលិត  និងចែកចាយរូបភាព អា -ស -អា-ភា-ស ទៅលើបណ្តាញសង្គមហ្វេស បុកកាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣ ។


ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ  និងដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង -យោងបណ្ដឹងរបស់ឈ្មោះ ហ -ល -អ ភេទ ស្រី អាយុ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ។ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា  បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២៤ ចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ឡ ណ  ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយរត់គេចខ្លួនជិតមួយឆ្នាំ ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី  ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages