គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តំណាងនាំយក អង្ករ មុី ទឹកត្រីទឹកសុីអុីវ ទៅប្រគល់ជូនអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ មានជីវភាពខ្វះខាត

ដោយ :www.meassoranews.com


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  បានចាត់តំណាងនាំយក  អង្ករ មុី ទឹកត្រីទឹកសុីអុីវ ទៅប្រគល់ជូនអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរីម្នាក់ មានជីវភាពខ្វះខាត

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៤  លោកឧត្តមសេនីយ៍ទោ  សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោក វរសេនីយ៍ទោ សោមសារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនលោកគ្រូ ចាន់ ពៅ  ជាអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរី ដែលមានជីវភាពខ្វះខាត នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។


អំណោយ រួមមាន អង្ករ ចំនួន២៥០គីឡូក្រាម  មុី ចំនួន ៥កេសតូច ទឹកត្រីទឹកសុីអុីវ ។


ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ សោម សារុន ក៏បានពាំនាំសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ស្នងការ  ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខដល់ក្រុមគ្រួសារលោកគ្រូ សូមប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អទោះបីជា អំណោយទាំងនេះទោះថ្វីត្បិតតែមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី ដល់ក្រុមគ្រួសារលោកគ្រូបានមួយរយ:ផងដែរ។


លោកគ្រូ ចាន់ ពៅ  ព្រមទាំងក្រុមគ្រួសារ ក៏បានបង្ហាញនូវស្នាមញញឹម សម្តែងនូវការរំភើប និងបានគោរពថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារលោកគ្រប់ពេលវេលា សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការីទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕



No comments