គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ពួកញៀនល្បែងជល់មាន់និងអាប៉ោងចំនួន២៤នាក់ ត្រូវបានឃាត់ខ្លួន នៅស្រុកកោះសូទិន។

ដោយ :www.meassoranews.com
កំពង់ចាម៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤.០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់​ និងអាប៉ោង) នៅចំណុចមាត់ព្រែកសណ្ដាយ ស្ថិតនៅភូមិរកាកោងត្បូង  ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ 

ជាលទ្ធផលកម្លាំងនគរបាល បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន២៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



No comments