គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្តម ដួង តារា បានអនុញ្ញាតឲ្យសមាគមយុវជននៃស្នាមញញឹមកម្ពុជា រួមទាំងសមាគមចិន និងអ្នកវិនិយោគចិន ចូលជួបសំណេះសំណាលដើម្បីលើក តម្កើងនូវអំពើល្

ដោយ :www.meassoranews.com


កណ្តាល៖ នៅព្រឹថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការទីស្ត្រីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឲ្យសមាគមយុវជននៃស្នាមញញឹមកម្ពុជា រួមទាំងសមាគមចិន និងអ្នកវិនិយោគចិន ចូលជួបសំណេះ សំណាល និង មានប្រសាសន៍ណែរនាំដើម្បីលើកតម្កើងអំពើល្អ ក្នុងន័យឲ្យប្រជាជនកម្ពុជាចេះចែករំលែកអំពើល្អ ររវាងគ្នាទៅវិញទៅមក ដើម្បីឲ្យប្រទេស ជាតិរបស់យើងមានការរីកចំរើន និង​ មានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ។

ពីធីជួបសំណេះសំណាល នៅព្រឹកនេះមានលោក ឈិន ញឹម ប្រធានសមាគម យុវជន នៃ ស្នាមញញឹម កម្ពុជា រួមទាំងអនុប្រធាន សមាជិកចំនួន ៧រូប។ 

ខាងសមាគមចិនមានលោក Wang ប្រធានសមាគន ACCI លោក Gi Wei ជាអ្នកវិនិយោគចិន ដែលបានធ្វើការវិនិយោគ នៅកម្ពុជា លើវិស័យជាច្រើន។ និង ក៏មានការចូលរួមពីអ្នកសារព័ត៌មាន កម្ពុជា និង សារព័ត៌មានចិនផងដែរ។

ក្នុងអង្គប្រជុំនៅព្រឹកនេះផងដែរលោក ឈិន ញឹម ប្រធានសមាគមយុវជននៃ ស្នាមញញឹមកម្ពុជា បង្ហាញពីសកម្មភាពជាច្រើន ដែលសមាគមបានធ្វើក្នុងរយៈពេល៣ឆ្នាំគឺចាប់ពីឆ្ឆ្នាំ២០១៩​ រហូតមកដល់ពេលបច្ចុប្បន្ន។ ហើយលោករួមជាមួយសមាជិកទាំងអស់ នឹងខិតខំបន្ថែមទៀតចំពោះការជួយចំពោះកាជួយយុវជន គ្រូបង្រៀន ឲ្យមានស្នាមញញឹម ហើយលោករួមទាំងសមាជិក បានប្តេជ្ញាថា នឹងរួមគ្នាសាងអំពើល្អជាមួយឯកឧត្តម ដួង តារា។

ក្នុងពិធីសំណេះសំណាល ព្រឹកនេះឯកឧត្តម ដួង តារា បានអរគុណចំពោះសមាគមដែលបានខិតខំនាពេលកន្លងមក ជាពិសេសឯកឧត្តមក៏បានលើកទឹកចិត្តចំពោះសមាគមត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតធ្វើយ៉ាងណាដើម្បី ផ្តល់នូវស្នាមញញឹមទៅយុវជនគ្រប់ទីកន្លែង ជាពិសេសគឺការផ្តល់ស្នាមញញឹមដោយគ្មានការរើសអើង ហើយអំពើល្អមិនមែនតែឯកឧត្តម តែម្នាក់ឯងអាចធ្វើបាននោះទេ គឺមានតែការចូលរួមច្រើនពីបងប្អូនទាំងអស់គ្នា។

ជាចុងក្រោយឯកឧត្តមសង្ឃឹមថាសមាគម យុវជននៃស្នាមញញឹមកម្ពុជានេះ និង ទីកន្លែងរបស់សមាគមនៅក្នុងរាជធានីភ្នំពេញ ដើម្បីបន្ថែមសកម្មភាពក្នុងការជួយផ្តល់ស្នាមញញឹមទៅយុវជនបន្ថែមទៀត៕








No comments