បើកដំណើរការវិញហើយ ទីតំាងសង្វៀនជល់មាន់និងអាប៉ោង​នៅ សង្កាត់ជ្រាវ ក្រុងសៀមរាប​ សមត្ថកិច្ចមិនហ៊ាន​បង្ក្រាបព្រោះជាឆ្នំាងបាយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បើកដំណើរការវិញហើយ ទីតំាងសង្វៀនជល់មាន់និងអាប៉ោង​នៅ សង្កាត់ជ្រាវ ក្រុងសៀមរាប​ សមត្ថកិច្ចមិនហ៊ាន​បង្ក្រាបព្រោះជាឆ្នំាងបាយ


សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍​បានអោយដឹងថា​ មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង​នៅភូមិទួលក្រសាំង សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប ខេត្តសៀមរាប កំពុងបើកលេង​យ៉ាងគគ្រឹកគគ្រេង​ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន​ ចំណាត់ការ​ចុះបង្រ្កាបនៅឡើយទេ!

ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំងបនល្បែងខុសច្បាប់នៅ​សង្កាត់ជ្រាវ បើកលេង​យ៉ាងអាណាធិបតេយ្យ​បែបនេះ​ហេតុអ្វីអាជ្ញាធរមាន​សមត្ថកិច្ច​មូល​ដ្ឋានបែជាមិនដឹង​ ?​ ឬមានអ្វីនៅពីក្រោយ​ ។

បើតាមប្រភពបានអោយដឹងទៀតថា​ ទីតាំងបនល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយរាប់លាន​រៀល​ សម្រាប់មាន់ជល់​ ភ្នាល់ចាក់​លុយ​មួយគួៗ​រាប់លាន់រៀល​ ចំណែកអាប៉ោងវិញភ្នាល់ចាក់​លុយ​ មួយគ្របៗរាប់លានរៀលដូចគ្នា។

ហើយជាពិសេសទៅទៀតនោះទីតាំងបន​ល្បែង​មួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ​ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។

ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍​ ពីសុវត្ថិភាពសង្គម​ នៅក្នុងមូលដ្ឋានរបស់​ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមាន​សមត្ថកិច្ច​ ដែលពាក់ពន្ធ័ខេត្តសៀមរាប​ មេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រាបផង​ ធ្វើយ៉ាងណាអោយស្របតាមគោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព​ទាំង៩​ចណុចរបស់​រាជរដ្ឋាភិបាល​ ដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ៕



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages