នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ ពាក់ព័ន្ធនិងសារធាតុញៀន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ ពាក់ព័ន្ធនិងសារធាតុញៀន

 នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ ពាក់ព័ន្ធនិងសារធាតុញៀន

 ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញ្ញាតពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ  នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមេសរជ្រៃ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដងក្ដា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ប្រុស។

ដកហូតវត្ថុតាងរួមមាន ៖ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ (ធំ ០១កញ្ចប់), ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន ០១គ្រាប់, ទូរស័ព្ទដៃចំនួន ០៤គ្រឿង និងជញ្ជីងអេឡិចត្រូនិចចំនួន ០២គ្រឿង ។

ករណីខាងលើសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ប្រុស និងបានដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ (ធំ ០១កញ្ចប់), ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន ០១គ្រាប់, ទូរស័ព្ទដៃចំនួន ១០គ្រឿង និងជញ្ជីងអេឡិចត្រូនិចចំនួន ០២គ្រឿង ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages