ក្រោយសំណូមពរពីប្រជាពលរដ្ឋនៅស្រុកល្វាឯម អាជ្ញាធរស្ថាបនាផ្លូវបេតុងប្រវែង២គីឡូម៉ែត្រ ក្នុងឃុំបឹងគ្រុំ ជិចរួចរាល់ហើយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្រោយសំណូមពរពីប្រជាពលរដ្ឋនៅស្រុកល្វាឯម អាជ្ញាធរស្ថាបនាផ្លូវបេតុងប្រវែង២គីឡូម៉ែត្រ ក្នុងឃុំបឹងគ្រុំ ជិចរួចរាល់ហើយ

 

(កណ្ដាល)៖ ក្រោយប្រជាពលរដ្ឋឃុំបឹងគ្រុំ ស្រុកល្វាឯម បានស្នើសុំអាជ្ញាធរជួសជុលផ្លូវ ដោយចាក់បេតុងប្រវែង២គីឡូម៉ែត្រនាពេលកន្លងមក និងមានការឯកភាពពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល, លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានដឹកនាំក្រុមការងារ និងមន្ដ្រីជំនាញស្ថាបនាបានសម្រេចជិតរួចរាល់ទាំងស្រុងហើយ។

ផ្លូវមួយខ្សែនេះមានទទឹងប្រវែង១៥ម៉ែត្រ បណ្ដោយ២គីឡូម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងដាក់ប្រព័ន្ធលូមុខ៦០គ្រប់គ្រាន់ ក្រោមការជួយឧបត្ថម្ភពីសំណាក់អភិបាលខេត្ត និងសប្បុរសជនមួយចំនួន។

លោក កន សុកកាយ បានថ្លែងថា ក្រោមម្លប់សន្តិភាព ប្រទេសជាតិយើងមានភាពរុងរឿង សំបូរសប្បាយ ស្គាល់តែការអភិវឌ្ឍន៍ ការរីកចម្រើនទៅមុខជាលំដាប់ ប្រជាជនមានលទ្ធភាពគ្រប់គ្រាន់ និងកាន់តែធូរធារឡើងៗ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

លោកបន្តថា ការសម្រេចស្ថាបនាផ្លូវបេតុងអាមេមួយខ្សែនេះឡើង ជាការឆ្លើយតបប្រកបដោយចិត្តមេត្តាពីសំណាក់លោកអភិបាលខេត្ត ដែលពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណនាកន្លងមក ដែលនេះសបញ្ជាក់ឲ្យឃើញពីគុណតម្លៃ បេះដូងដ៏ស្មោះស្ម័គ្រចេញពីចិត្តអភិបាលខេត្ត ដែលស្រលាញ់ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណ:ទាំងអស់។

លោកអភិបាលស្រុក បានស្នើសុំដល់ពលរដ្ឋប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមថែរក្សាទាំងអស់គ្នា ជាមួយនឹងសមិទ្ធផលល្អនេះ និងសមិទ្ធផលល្អៗជាច្រើនផ្សេងទៀតដែលមានស្រាប់នៅស្រុកល្វាឯម។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅឃុំគ្រុំទាំងមូល បានសម្ដែងការពេញចិត្ត និងត្រេកអរយ៉ាងខ្លាំង ចំពោះសមិទ្ធផលផ្លូវបេតុងអាមេមួយខ្សែនេះ ព្រោះផ្លូវនេះជាសរសៃឈាមក្នុងឃុំ និងស្រុកល្វាឯម ដែលកន្លងមកមានការលំបាកក្នុងការធ្វើដំណើរ ប៉ុន្តែក្រោយពេលស្ថាបនាផ្លូវ គេមើលឃើញថា ស្ថានភាពឃុំហាក់លេចចេញនូវភាពស្រស់បំព្រងឡើង និងបង្ហាញពីក្ដីសង្ឃឹម និងរីករាយឡើង ពិសេសអរគុណដល់អភិបាលខេត្ត និងអភិបាលស្រុកល្វាឯម ដែលបានខិតខំដឹកនាំ និងកសាងសមិទ្ធផលនានាជាច្រើនជូនប្រជាជននៅស្រុកល្វាឯម៕




No comments:

Post a Comment

សុខភាពនិងសម្រស់

Pages