មហាជន បានសំណូមពរដល់លោកឈឿន សុចិត្ត និងលោកគង់ សោ ភ័ណ្ឌ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសង ជល់មាន់ និងអាប៉ោង នៅក្នុងឃុំកោះខែល ខណះពេលដែល អស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន
ខេត្តកណ្តាល៖មហាជនបានសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល និងលោកគង់ សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសង មាន់ជល់ និងអាប៉ោង នៅចំណុចស្ពានលេខ២៩ ស្ថិតនៅក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងតែលួចលាក់ បើកលេង យ៉ាងអនាធិបតេយ្យ ជាទីបំផុត ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ចស្រុកស្អាង កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។
No comments