ស្ត្រីឈ្មោះ យាយ ទីន សុំជួបមុខកូនស្រីជាលើកចុងក្រោយ និងសំណូមពរដល់លោកផ្កាយពីរ ឈ្មោះនុន គឹមឈួង ជាប្តី អោយជួយឧត្ថម្ភថវិកាប្រចាំខែ ដើម្បីគាត់យកទៅព្យាបាលជំងឺប្រចាំកាយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ស្ត្រីឈ្មោះ យាយ ទីន សុំជួបមុខកូនស្រីជាលើកចុងក្រោយ និងសំណូមពរដល់លោកផ្កាយពីរ ឈ្មោះនុន គឹមឈួង ជាប្តី អោយជួយឧត្ថម្ភថវិកាប្រចាំខែ ដើម្បីគាត់យកទៅព្យាបាលជំងឺប្រចាំកាយ

ស្ត្រីឈ្មោះ យាយ ទីន សុំជួបមុខកូនស្រីជាលើកចុងក្រោយ និងសំណូមពរដល់លោកផ្កាយពីរ ឈ្មោះនុន គឹមឈួង ជាប្តី អោយជួយឧត្ថម្ភថវិកាប្រចាំខែ ដើម្បីគាត់យកទៅព្យាបាលជំងឺប្រចាំកាយ

ភ្នំពេញ៖ស្ត្រីម្នាក់ឈ្មោះ យាយទីន រស់នៅម្តុំរ៉ារទេះភ្លើង ក្នុងទឹកដី ខណ្ឌទួលគោក រាជធានីភ្នំពេញ។ស្ត្រីឈ្មោះ យាយ ទីន បានបង្ហើបប្រាប់អ្នកសារព័ត៌មាន កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣នេះថា?  បច្ចុប្បន្នគាត់រស់នៅយ៉ាងលំបាក លំបិនម្នាក់ឯង នៅម្តុំរ៉ារទេះភ្លើង នៅក្នុងទឹកដីខណ្ឌទួលគោក ដោយមុខរបរ ប្រចាំថ្ងៃរបស់គាត់ គឺដើររើសផ្ការចំប៉ី នៅមុខក្រសួងការពារជាតិ។ស្ត្រីឈ្មោះយាយ ទីន បានបន្តទៀតថា? បច្ចុប្បន្នគាត់ មានជំងឺគីសដុះក្នុងដៃស្បូន ក្នុងដំណាក់កាល ធ្ងន់ធ្ងរជាទីបំផុត ប៉ុន្តែគាត់គ្មានលទ្ធភាព (ពោល)គ្មានប្រាក់ដើម្បីទៅព្យាបាល ជំងឺរោគប្រចាំកាយនោះទេ?។ស្ត្រីឈ្មោះ (យាយ ទីន) បានបន្តទៀតថា?បច្ចុប្បន្ននេះរោគប្រចាំកាយរបស់គាត់ បានរីករាលដាល ធ្លាក់ឈាមតាមទ្វារមាស ឥតឈប់ឈរ ធ្វើអោយគាត់ មានការព្រួយបារម្ភជាទីបំផុត ចំពោះបញ្ហាសុខភាព របស់គាត់ៗមិនដឹងទៅរំពឹងអ្នកណានោះទេ?ខណះស្វាមីនិងកូនស្រីរបស់គាត់ ហាក់មិនស៊ូវស៊ីសង្វាក់និងគ្នានោះទេ?។



ស្រ្តីឈ្មោះ យាយទីន បានបន្តទៀតថា? គាត់មានស្វាមី ជាទាហាន ពាក់ផ្កាយពីរឈ្មោះ នុន គឹមឈួង បំរើការងារនៅអង្គភាព អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មានតួនាទីជានាយករង ទីចាត់ការអភិវឌ្ឃន៌។ស្ត្រីឈ្មោះយាយ ទីន បានបន្តទៀតថា?គាត់និងលោកផ្កាយពីរ នុន គឹមឈួង បានយកគ្នាជាប្តីប្រពន្ធ ទទួលបានចំណងដៃ នូវកូនស្រីម្នាក់ ឈ្មោះនុន មូនីកា បច្ចុប្បន្នរស់នៅក្នុងខេត្តសៀមរាបជាមួយនិងស្វាមី។ស្ត្រីឈ្មោះយាយ ទីន បានទទូចសុំជួបមុខកូនស្រីនុន មូនីកា ជាលើកចុងក្រោយ ហើយថែមទាំងទទូចដល់លោកនុន គឹមឈួង ជាប្តីសូមជួយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីគាត់យកទៅព្យាបាលជំងឺប្រចាំកាយ។



ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ ប្អូនស្រី នុន មូនីកា បានប្រាប់សាន់ដេ តាមទូរស័ព្ទថា ស្ត្រីឈ្មោះយាយ ទីន ពិតជាម្តាយបង្កើត របស់ប្អូនស្រីពិតប្រាកដមែន? ដោយនៅក្នុងអំឡុងអតីតកាល ស្ត្រីឈ្មោះយាយ ទីន បានយកគាត់ជាកូន អោយលោកប៉ា(លោកនុន គឹមឈួង) គាត់ចិញ្ចឹមបីបាច់ថែរក្សា ក្នុងអំឡុងពេល២០ឆ្នាំមុន។ប្អូនស្រីនុន មូនីកា បានបន្តទៀតថា រូបគាត់និងម្តាយ មិនដែលបាជួបមុខគ្នាផ្ទាល់ទេ?ប៉ុន្តែករណីរវាងម្តាយនិងកូន បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយ។ដោយឡែកលោកផ្កាយពីរ នុន គឹមឈួង សាន់ដេ មិនអាចសូមការបកស្រាយបំភ្លឺលំអិតបាននោះទេ?មូលហេតុទូរស័ព្ទរបស់គាត់ ចុចចូលច្រើនដង ជាប់រវល់រហូត។



សូមជម្រាបថា?ពាក់ព័ន្ធជុំវិញករណីខាងលើនេះ អង្គភាពយើងខ្ញុំ មិនមានបំណង់ចង់ផ្សាយដើម្បីជាន់ពន្លិច ក្រុមគ្រួសាររបស់លោកផ្កាយពីរ នុន គឹមឈួង នោះទេ? ទាំងនេះគឺដោយសារ ជាការសំណូមពររបស់ស្ត្រីឈ្មោះ យាយទីន សំណូមពរនិងជាអ្នកលើកឡើងតែប៉ុណ្ណោះ។អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺលំអិត ពីលោកផ្កាយពីរ នុនគឹមឈួង រៀងរាល់ម៉ោងធ្វើការ ២៤ម៉ោងលើ២៤ម៉ោង បើសិនណាលោកផ្កាយពីរ នុន គឹមឈួង គិតថាព័ត៌មាននេះមិនត្រូវនិងមិនពិតប្រាកដនោះទេ?។



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages