លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យកកន្រ្តកលុយ)​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៣នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យកកន្រ្តកលុយ)​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៣នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។


លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យកកន្រ្តកលុយ)​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៣នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។


ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​បាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ។


នៅ​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​ ២០២៣ វេលាម៉ោង​ ០១:៣០ នាទី​ នៅ​ចំណុច​មុខផ្ទះសំណាក់ យីហោ សុភ័ក្ត ស្ថិតភូមិ​ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យកកន្រ្តកលុយ)​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៣នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។


1️⃣ ឈ្មោះ​ មាន សីហា ហៅ ឈីវ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​ ។
2️⃣ ឈ្មោះ​ ឆុំ ឆាយវិសុទ្ធ ហៅ​ វីន​ ភេទប្រុស​ អាយុ​ ១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​ ។
3️⃣ ឈ្មោះ​ ហ៊ុន វណ្ណារ័ត្ន ហៅ រ័ត្ន​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​ ។


👉 កាលពី​ថ្ងៃទី​ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​ជិតសាលាពេទ្យផ្សារបឹងឈូក ស្ថិតក្នុងភូមិ​ព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ វេលាម៉ោង​ប្រហែល​ ០៥:៣០ នាទី​ ជនសង្ស័យ​ទាំង​ ០៣នាក់​ខាងលើ​ និងបក្សពួកបាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ទៅ​ឆក់​យក​កន្ត្រកសម្រាក់ដាក់លុយរបស់​ជនរងគ្រោះ​ឈ្មោះ​ ​ថាវ លក្ខិណា ភេទស្រី អាយុ​ ៤១ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តលៀប សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ខណៈ​ពេល​ដែល​ជនរងគ្រោះកំពុងបើកម៉ូតូសណ្ដោងរម៉កទៅលក់ទឹកអំពៅនៅផ្សារបឹងឈូក ។


📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖
-​ ម៉ូតូចំនួន ០២គ្រឿង ម៉ាក ហុងដាឃ្លីក(Honda Click) ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះសីហនុ 1AF-7600 និងម៉ូតូម៉ាក ហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-6153 (ជាមធ្យោបាយជិះធ្វើសកម្មភាព) ។



បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages