ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង និមន្តព្រះសង្ឃសូត្រមន្ត បង្សុកូល ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន
កណ្តាល ៖ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ នៅភូមិថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងបងប្អូនក្រុមគ្រួសារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ញាយជាច្រើនរូបទៀត បានអញ្ជើញចូលរួមពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខ័ន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន ព្រមទាំងញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស ២០២៣ តាមប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ ។
នៅក្នុងពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំងបុត្រី បានប្រគេនទេយ្យទានព្រះសង្ឃ ចំនួន ២វត្ត៖
*វត្តឱង្ការ រួមមាន៖
១.អង្ករ ០៤បាវ
២.ម៉ីចំនួន ១២កេសតូច (០២កេសធំ )
៣.ត្រី ខកំប៉ុង ចំនួន៤កេសធំ
៤.ទឹកបរិសុទ្ធឪរ៉ាល់ចំនួន ២០កេស
៥.ទឹកក្រូចចំនួន ២០កេសទឹកបរិសុទ្ធ៥០កេស និងទឹកក្រូច១០កេសសំរាប់ចង្កាន់ព្រះសង្ឃនិងទទួលភ្ញៀវ
៦.ស្ករសចំនួន ២៥គ.ក្រ
៧.តែ ចំនួន ១០គ.ក្រ
៨.ប្រគេនព្រះចៅអធិការវត្តបច្ច័យចំនួន ២.០០០.០០០៛ (ពីរលានរៀល) និងសាដក់០១
៩.ប្រគេនបច្ច័យព្រះសង្ឃ៧អង្គក្នុង ១អង្គ ៥០.០០០៛ និងសាដក់០១
១០.បច្ច័យកសាងវត្តចំនួន ២.០០០.០០០៛ (ពីរលានរៀល)
១១.អំណោយជូនលោកតា ក្រណាត់ស១ដុំ លោកយាយសំពត់សឹង១ និងថវិកា២០.០០០៛ (ពីរម៉ឺនរៀល)
១២. ជូនអាចារ្យដឹកនាំកម្មវិធីបុណ្យ ១.០០០.០០០៛ (មួយលានរៀល)
១៣.ចាក់ដីបំពេញទីធ្លាវត្តចំនួន ៦៧៤ឡាន
*វត្តឈូកក្រពុំ រួមមាន៖
១.អង្គរចំនួន ០៤បាវ
២. មីចំនួន ១២កេសតូច(០២កេសធំ)
៣.តី្រខកំប៉ុងចំនួន ០២កេសធំ
៤.ទឹកបរិសុទ្ធឱរ៉ាល់ចំនួន ២០កេស
៥.ទឹកក្រូចចំនួន ២០កេស
៦.ស្ករសចំនួន ២២គ.ក
៧.តែចំនួន ១០គ.ក
៨.ប្រគេនព្រះចៅអធិការបច្ច័យចំនួន ២០០.០០០៛ (ម្ភៃម៉ឺនរៀល) និងសាដក់០១
៩.ប្រគេនបច្ច័យសម្រាប់កាសាងវត្តចំនួន ៖ ២.០០០.០០០៛ (ពីរលានរៀល)
១០.អំពូលសូឡាសម្រាប់បំភ្លឺក្នុងទីធ្លាវត្ត ចំនួន ២កេស
សូមជម្រាបថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងបងប្អូនក្រុមគ្រួសារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តបងប្អូន តែងតែប្រារព្ធធ្វើពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ដើម្បីឧទ្ទិសមហាកុសលជូន មាតាបិតា បុព្វការីជន សាច់សាលោហិត និងនាយ នាយរង ពលនគរបាល ដែលបានចែកឋានទៅ សូមឲ្យអ្នកទាំងអស់នោះរួចចាកផុតទុក្ខទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
No comments:
Post a Comment