អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន


នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់នៅចំណុចមុខអគារខុនដូរ R&F ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឃើញជនសង្ស័យចំនួន ០១នាក់ ឈ្មោះ យិន ចិន្តា ហៅ វុិត ភេទប្រុស អាយុ ៣៦ឆ្នាំ កំពុងជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពី ១L-៤២៨៥ តាមផ្លូវ ដោយមានការសង្ស័យក៏ហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់ថង់តូច លាក់ទុកនៅក្នុងហោប៉ាវខោខាងស្តាំ ក៏បានឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរនៅស្នាក់ការអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។


១.ជនសង្ស័យឈ្មោះ យិន ចិន្តា ហៅ វុិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងទូក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរ​ នៅផ្ទះ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)


-វត្ថុតាងចាប់យកមាន : ក្រាមពណ៍សថ្លាចំនួន ០៥កញ្ចប់ថង់តូច, ទូរស័ព្ទដៃ ០១គ្រឿងម៉ាក វីវ៉ូ ពណ៌ខ្មៅ និងម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពី ១L-៤២៨៥ ៕


-បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages