គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

បែកធ្លាយរូបឧកញ៉ា ខ្នា និងថៅកែហាង និងសណ្ឋាគារធំៗ ជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់

ដោយ :www.meassoranews.com

បែកធ្លាយរូបឧកញ៉ា ខ្នា និងថៅកែហាង និងសណ្ឋាគារធំៗ ជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ៖ បែកធ្លាយរូបឧកញ៉ា ខ្នា និងថៅកែហាងនិងសណ្ឋាគារធំៗ ជុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ ដោយផ្លាស់ទីមិនតិចជាង៥ទីតាំងនោះទេ ប៉ុន្តែសាម៉ីខ្លួន(ឧកញ៉ា ខ្នា)ថាជារឿងមិនពិត។ ចំពោះទីតាំងដែលឧកញ៉ា ខ្នា ចូលលេងមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជា៖ ភោជនីយដ្ឋាន ជីឡូវិឡា ,ក្លឹបកីឡាស្ទីមសោណាម៉ាស្សានៅក្បែរសាលាវិទ្យាល័យឥន្ទ្រទេវី ,អគារធីខេ ,អគារស្កាយ៣១ និងភោជនីដ្ឋានអូខេអិនជី ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។


តាមរូបភាពជាច្រើនសន្លឹក បានបង្ហាញរូបភាពឧកញ៉ា ខ្នា និងអ្នកលេងជាច្រើននាក់ទៀតកំពុងជុំគ្នាលេងល្បែងស៊ីសងនៅជាន់ទី៨ បន្ទប់លេខ ១១០៨ នៃខុនដូធីខេ ក្បែរភោជនីយដ្ឋាន អូខេអិនជីស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២៨៧ និងមហាវិថីម៉ៅស៉ីងទុង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ហើយបន្ទាប់បែកធ្លាយនោះ ក្រុមអ្នកញៀនល្បែងស៉ីសងទាំងនេះ ក៏បានប្ដូរមកលេងនៅអាគារខុនដូ ស្កាយ៣១ជាន់ទី១២ បន្ទប់១២០១ភ្លាមៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មាន MEASSORANEWS មិនអាចសុំ បំភ្លឺពីឧកញ៉ា ខ្មា បានទេ ដោយសារគ្មានលេខទូរសព្ទទំនាក់ទំនង ។


No comments