មហាជនសំណូមពរដល់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ. និងលោកឧត្តមសេនីយ៍ទោ ជូន ណរិន្ទស្នងការរាជធានីភ្នំពេញ បញ្ចេញកណ្តាប់ដៃដែកបង្ក្រាបល្បែងស៊ីសងក្នុងទឹកដី ខណ្ឌពេាធិសែនជ័យ ផងទាន!,!! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

មហាជនសំណូមពរដល់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ. និងលោកឧត្តមសេនីយ៍ទោ ជូន ណរិន្ទស្នងការរាជធានីភ្នំពេញ បញ្ចេញកណ្តាប់ដៃដែកបង្ក្រាបល្បែងស៊ីសងក្នុងទឹកដី ខណ្ឌពេាធិសែនជ័យ ផងទាន!,!!


មហាជនសំណូមពរដល់ ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញ. និងលោកឧត្តមសេនីយ៍ទោ ជូន ណរិន្ទស្នងការរាជធានីភ្នំពេញ បញ្ចេញកណ្តាប់ដៃដែកបង្ក្រាបល្បែងស៊ីសងក្នុងទឹកដី ខណ្ឌពេាធិសែនជ័យ ផងទាន!,!!



ភ្នំពេញ ÷ ទីតាំងល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទ មួយកន្លែងនៅតាមបណ្ដោយផ្លូវ ១១៣   ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  កំពុងបើកគៀងគរឲ្យក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង។


បើតាមសេចក្តីរាយការណ៍ពីប្រពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បានប្រាប់មកថា! បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ  នៅក្នុងសង្កាត់ចោមចៅទី៣ ខាងលើ បើកលេងបានយ៉ាងរំភើយ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានធ្វើការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន បានទីតាំងបនល្បែងនេះបើកលេងបានដោយរលូន.!។


ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងហ្គេមបាញ់ត្រី និងល្បែងគ្រប់ប្រភេទខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី ខណ្ឌពោធិ៍សែនជ័យ ឃើញដំណើរការបើកលេងអនាធិតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការព្រួយបារម្ភជាខ្លាំង និងល្បែងខុសច្បាប់ទាំងនេះ ជាហេតុខ្លាចកើតមាននូវ អំពីចោរកម្ម និងបទល្មើស ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហើយពួកគាត់បានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក៕


អង្គភាពយើងខ្ញុំផ្សព្វផ្សាយតាមវិជ្ជាជីវៈរបស់សារព័ត៌មានគ្មានគោលបំណងញុះញង់ក៏បែកបំបាក់ស្ថាប័នមួយណាឡើយសូមអរគុណ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages