ក្រុមហ៊ុន_ISI_STEEL_បានផ្តល់អំណោយទីស្នាក់ការយាមចំនួន ០១ខ្នង ដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្រុមហ៊ុន_ISI_STEEL_បានផ្តល់អំណោយទីស្នាក់ការយាមចំនួន ០១ខ្នង ដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ


ក្រុមហ៊ុន_ISI_STEEL_បានផ្តល់អំណោយទីស្នាក់ការយាមចំនួន ០១ខ្នង ដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ  

#ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយមើលឃើញពីការខិតខំប្រឹងប្រែងបម្រើការងាររបស់ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រចាំការនៅតាមគោលដៅសំខាន់ៗ មួយចំនួន នៅតំបន់ទីរួមខេត្តត្បូងឃ្មុំ និងមើលឃើញគោលដៅនីមួយៗ ពុំទាន់មានទីស្នាក់ការសម្រាប់បំរើការសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនោះ។ តាមរយៈលោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរងទទួលផែនសេនាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្រុមហ៊ុន ISI  STEEL បានផ្តល់អំណោយទីស្នាក់ការយាមចំនួន ០១ខ្នង ដល់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ  ដើម្បីរួមចំណែក លើកកម្ពស់ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ រួមជាមួយរាជរដ្ឋាភិបាល។

 លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង បានមានប្រសាសន៍ នេះគឺជាអំណោយដ៏មានសារៈសំខាន់ណាស់ ដែលក្រុមហ៊ុនបានផ្តល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្តយើង ដើម្បីចាត់ចែងជូនដល់កងកម្លាំងយាមតាមគោលដៅសំខាន់ៗ ។ ក្រុមហ៊ុន ISI  STEEL គឺជាក្រុមហ៊ុនផ្ទត់ផ្គង់គ្រឿងសំណង់ និង ស័ង្គសី ដ៏ធំមួយ មានសាខាទូរទាំងខេត្តក្រុង តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសន្តិសុខសង្គម   ។ 

 ក្រៅពីនេះក្រុមហ៊ុន ក៏បានគិតគូរនិងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាព របស់កងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ដែលឈរជើងតាមតាមគោលដៅ ដើម្បីបានជ្រកភ្លៀង កំដៅថ្ងៃ និងមានទីស្នាក់ការឈរជើងច្បាស់លាស់ ងាយស្រួលក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត ក៏បានថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ សហការី របស់ក្រុមហ៊ុន ISI  STEEL សាខាខេត្តត្បូងឃ្មុំ សូមឲ្យកាន់តែមានភាពរីកចម្រើនរុងរឿង សុខភាពល្អ និងឱ្យកាន់តែមានការគាំទ្រច្រើនពី អតិថិជន ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages