ក្រុមឈ្មួញ ដឹកជញ្ជូនទំនិញ ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង តាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្រុមឈ្មួញ ដឹកជញ្ជូនទំនិញ ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង តាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ


ក្រុមឈ្មួញ ដឹកជញ្ជូនទំនិញ ឆ្លងដែន យ៉ាងគគ្រឹកគគ្រេង តាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ



កណ្តាល៖ក្រុម​អាជីវករ​ ជាឈ្មួញរកស៊ីដឹកជញ្ជូន ទំនិញឆ្លងដែន ចេញពីប្រទេសវៀតណាម ចូល​មក​ប្រទេសកម្ពុជា  ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសវៀតណាម បាននាំគ្នាដឹកជញ្ជូនទំនិញគ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង ជាទីបំផុត ក្នុងនោះ លោកសុង ម៉ាឡៃ ជាប្រធានការិយាល័យគយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹម​សេង នាយប៉ុស្ត៌នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ ទំនងកំពុងតែដោះសារ ក្នុងការធ្វើបទ
សម្ភាសន៌ ជាមួយក្រុមអ្នកសារព័ត៌មាន។


ជាទូទៅគេតែងតែសង្កេតឃើញមន្ត្រីរបស់លោកសុង ម៉ាឡៃ និងមន្ត្រីរបស់លោករឹម លឹមសេង តែងតែយកលុយ និងបើកបារ៉ាស់ ឱ្យក្រុមឈ្មួញ ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្លងដែន ពីប្រទេសវៀតណាម មកប្រទេសកម្ពុជា និងពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ជាទីបំផុត ដោយមិនមានការឆែកឆេរ ឬត្រួតពិត្យ រាល់មុខទំនិញ ដែលក្រុមឈ្មញដឹកជញ្ជូនឆ្លងដែនទាំងនោះ តើមាន ឬមិនមានសារធាតុគីមី ដែលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទានដែរឬទេ?។

សូមជម្រាបថា ច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្តាល ជាទូទៅគេតែងតែសង្កេតឃើញក្រុមឈ្មួញ តែងតែធ្វើសកម្មភាព ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ឆ្លងដែនតាមច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ យ៉ាងគគ្រឹកគ្រេង ដោយប្រភេទទំនិញទាំងនោះ គេមិនដែលឃើញមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ ដែលជាមន្ត្រីរបស់លោកសុង ម៉ាឡៃ និងមន្ត្រីរបស់លោក រឹម លឹម​សេង នាំគ្នាឆែកឆេរ ឬត្រួតពិនិត្យសោះឡើយ (ពោល)គឺពួកគេតែងតែយកលុយនិងបើកបារ៉ាស់ ឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងដែន យ៉ាងគគ្រឹកគគ្រេង ដោយទង្វើនិងសកម្មភាពទាំងនេះ ត្រូវបានគេដាក់ការសង្ស័យថា?អាចបណ្តាលមកពីលោកសុង ម៉ាឡៃ និងលោករឹម លឹមសេង ជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីប្រចាំការច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ តែងតែបើកបារ៉ាស់ និងយកលុយពីក្រុមឈ្មួញ ដើម្បីចែកគ្នាធ្វើមានបាន ដោយមិនខ្វល់ពីសុខភាពរបស់ប្រជាពលរដ្ឋឬបាត់បង់ចំណូលជូនរដ្ឋឡើយ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោករឹម លឹម សេង នាយប៉ុស្ត៌នគរបាលច្រកទ្វាអន្តរជាតិព្រំដែនក្អមសំណ មិនបានធ្វើការបកស្រាយ ឬបំភ្លឺលំអិតជូនអង្គភាពគេហទំព័រ(សាន់ដេ) ជុំវិញព័ត៌មានខាងលើនេះនោះទេ?ដោយលោករឹម លឹមសេង ឱ្យទៅសួរខាងស្ថាប័នគយ។ដោយឡែក លោកសុង ម៉ាឡៃ ប្រធានការិយាល័យគយ និងរដ្ឋករក្អមសំណ បានបញ្ជាក់ថា ខ្ញុំធ្វើម៉េចបានឆ្លើយជាមួយបង មិនដឹងជាបងព័ត៌មានឬអត់ផង តែអត់អីទេ? ឥលូវអីចេះ ខ្ញុំអត់ស្គាល់បងផងហ្នឹង ម៉េចៗមកជួបគ្នានៅណេះទៅ ឥលូវអីចេះព្រោះឥលូវខ្ញុំអត់ស្គាល់បង ជាសារព័ត៌មានអត់ផង ធ្វើម៉េចឆ្លើយជាមួយបងកើត បើខ្ញុំមិនស្គាល់បងជាសារព័ត៌មានផង អត់អីទេ ចាំជួបគ្នាជជែកគ្នា។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេស លោកស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនគួរមើលរំលងពីទង្វើនិងសកម្មភាព របស់លោកសុង ម៉ាឡៃ និងលោករឹម លឹមសេង បន្តទៀតឡើយ នាំឱ្យមានការរិះគន់ពីសំណាក់មហាជន។









No comments:

Post a Comment

សុខភាពនិងសម្រស់

Pages