ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ពន្ធ័ករណីលួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់ប្រាក់ចំនួន ៨១៤០ដុល្លារ(ប្រាំបីពាន់មួយរយសែសិបដុល្លារ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ពន្ធ័ករណីលួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់ប្រាក់ចំនួន ៨១៤០ដុល្លារ(ប្រាំបីពាន់មួយរយសែសិបដុល្លារ


ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ពន្ធ័ករណីលួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត អស់ប្រាក់ចំនួន ៨១៤០ដុល្លារ(ប្រាំបីពាន់មួយរយសែសិបដុល្លារ

បន្ទាយមានជ័យ: ជនសង្ស័យ ០១នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាព លួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរងផែនការងារសន្តិសុខ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងយោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀក ស្រីនាង ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត បានបាត់ប្រាក់ពីកុងធនាគារAMK អស់ប្រាក់ចំនួន ៨១៤០ដុល្លារ(ប្រាំបីពាន់មួយរយសែសិបដុល្លារ) កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ២០២៤ ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់


១/-ឈ្មោះ គឹម វិបុល ហៅមិញ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិបាលិលេល្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។


     - យោងបណ្តឹងជនរងគ្រោះ ឈ្មោះសៀក ស្រីនាង បានឲ្យដឹងថា កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០២៣ លោកស្រីគាត់បានបាត់ទូរស័ព្ទដៃមួយគ្រឿងម៉ាក់OPPO ដោយមានភ្ជាប់ទៅជាមួយនៅកុងគណនីធនាគារAMK ឈ្មោះ សៀក ស្រីនាង ទៅជាមួយ ក្រោយពីបាត់ទូរស័ព្ទម្ចាស់ទូរស័ព្ទបានទៅជួបខាងធនាគារសួរនាំដែរពីរឿងបាត់ទូរស័ព្ទនិងចង់ឲ្យធនាគារប្តូរAPPគណនីរបស់ខ្លួនមកទូរស័ព្ទថ្មី តែពេលនោះគាត់មិនបានយកលេខទូរស័ព្ទចាស់ទៅក៏ផ្លាស់ប្តូរមិនបាននិងបានសួរទៅបុគ្គលិកធនាគារថាអាចបាត់លុយដែរឬអត់ ហើយបុគ្គលិកធនាគារក៏បានប្រាប់មកវិញថាអាចបាត់បើសិនជាគេស្គាល់លេខកូដសម្ងាត់តែបើគេមិនស្គាល់ទេគឺមិនបាត់ទេ ពេលសួរហើយឈ្មោះ សៀក ស្រីនាងក៏បានដាក់លុយចូលកុងគណនីបន្ថែមទៀតចំនួន១៨០០ដុល្លារ ហើយក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅ ។ លុះនៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៣ ម្ចាស់គណនីឈ្មោះ សៀក ស្រីនាង បានយកលុយទៅដាក់ក្នុងកុងបន្ថែមទៀតចំនួន៤០០០ដុល្លារតែមុននិងដាក់បានឲ្យបុគ្គលិកធនាគារឆែកមើលលុយក៏បានឃើញថាបាត់អស់ពីក្នុងកុងធនាគាររបស់ខ្លួនទើបដឹងថាមានគេលួចចូលគណនីលួចប្រាក់ពីកុងគណនីរបស់ខ្លួនអស់ទឹកប្រាក់ចំនួន៨១៤០ដុល្លារ ។

បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី  ៕






No comments:

Post a Comment

សុខភាពនិងសម្រស់

Pages