លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ

(បន្ទាយមានជ័យ:)នៅព្រឹកថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។


ពិធីនេះ​មានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។


ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានធ្វើការណែនាំ និងបានក្រើនរំលឹកដល់កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ គោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំឲ្យបានល្អ និង ត្រូវប្រើប្រាស់ឯកសណ្ឋានឲ្យត្រឹមត្រូវតាមច្បាប់កំណត់  និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ។ មួយវិញទៀតរដូវនេះជារដូវក្តៅហួតហែងកម្លាំងជំនាញ បង្ការ និងពន្លត់អគ្គីភ័យត្រូវមានកម្លាំងប្រចាំការជានិច្ចនិងត្រួតពិនិត្យរថយន្តពន្លត់អគ្គីភ័យមើលទឹកក្នុងធុងនិងប្រេងជាប្រចាំ ពេលមានហេតុការណ៍គ្រោះអគ្គីភ័យកើតឡើងចេញអន្តរាគមន៍បានទាន់ពេល ៕
















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages