ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹក​នាំ​កិច្ច​ប្រជុំជាមួយក្រុមការងារស្រុកស្វាយចេក - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹក​នាំ​កិច្ច​ប្រជុំជាមួយក្រុមការងារស្រុកស្វាយចេក


ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹក​នាំ​កិច្ច​ប្រជុំជាមួយក្រុមការងារស្រុកស្វាយចេក

(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអធិការ អធិការរង នគរបាលស្រុក អញ្ជើញចូលរួមប្រជុំ និងជួបសំណេះសំណាល ជាមួយ លោកមេឃុំ ០៨ លោកនាយប៉ុស្តិ៍នគរបាលទាំង០៨និង ក្រុមប្រឹក្សាឃុំសង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាស្រុកស្វាយចេក ។


កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក និងថ្នាក់ដឹកនាំ កងកម្លាំង មន្ត្រីមូលដ្ឋាននៃស្រុកស្វាយចេក ។


ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ក៏បាន ​ស្ដាប់របាយការណ៍ ​របស់អង្គ​ពាក់ព័ន្ធ​អំពី​ស្ថានភាព​ឃុំ​ទាំង​០៨ ពីគោលនយោបាល ជាពិសេសសេវាសាធារណៈ ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ស្រុក​ស្វាយចេកទាំងមូល ។ ឯកឧត្តមបាន​ពន្យល់​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិ​ទី​៧​ដល់​អង្គ​ប្រជុំ និង​ណែនាំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ តាម​ដាន និង​អនុវត្ត​កម្មវិធី​គោលនយោបាយ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​ខ្ពស់ ដើម្បីដោះ​ស្រាយ​បញ្ហា​នានារបស់​ប្រជាជន ដាច់​ខាតមិន​ត្រូវ​ដោះ​ស្រាយ​បញ្ហា​មួយដោយ​បង្កើត​បញ្ហា​មួយ​ទៀត​ឡើយ​។


ជា​ចុង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​ថ្លែង​កោត​សរសើរ​ដល់​មន្ដ្រី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ស្វាយចេក ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក និង​លើក​ទឹក​ចិត្ត​ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​តួនាទី​ភារកិច្ច ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុង​គោលដៅ​លើក​កម្ពស់​ជីវភាព​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ស្វាយចេក ឱ្យ​កាន់​តែ​ល្អ​ប្រសើរ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​៕






















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages