គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស ១២០នាក់ និងត្រួតពិនិត្យលើមធ្យោបាយសម្ភារៈបម្រើដល់ការងារ ការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ។

ដោយ :www.meassoranews.com


នៅរសៀលថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយកងកម្លាំងអន្តរាគមន៍ពិសេស ១២០នាក់ និងត្រួតពិនិត្យលើមធ្យោបាយសម្ភារៈបម្រើដល់ការងារ ការពារ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ។


ក្នុងពិធីសំណេះសំណាលនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានធ្វើការណែនាំបន្ថែមដល់កងកម្លាំងអត្តរាគមន៍ពិសេស ឲ្យត្រៀមលក្ខណៈ ២៤/២៤ម៉ោង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានានូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្ដក្នុងពិធី សង្ក្រាន្ត ឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ។


ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភនូវថវិកាចំនួន១លានរៀល ភេសជ្ជៈចំនួន៨៨កេស ទឹកសុទ្ធចំនួន ៤៥កេស និងមីចំនួន ៤៥កេស ដល់កងកម្លាំងអន្តរាគមន៍ពិសេស ផងដែរ ៕

















No comments