ក្មេងទំនើង១ក្រុមប្រមូលផ្តុំគ្នាប្រដាប់ដោយកាំបិតនិងដាវ ត្រូវនគរបាលឃាត់ខ្លួនសួរនាំ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្មេងទំនើង១ក្រុមប្រមូលផ្តុំគ្នាប្រដាប់ដោយកាំបិតនិងដាវ ត្រូវនគរបាលឃាត់ខ្លួនសួរនាំ


ក្មេងទំនើង១ក្រុមប្រមូលផ្តុំគ្នាប្រដាប់ដោយកាំបិតនិងដាវ ត្រូវនគរបាលឃាត់ខ្លួនសួរនាំ

បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំងផែនជំនាញ និង បណ្តាកម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក រួមទាំងប៉ុស្ត៍រដ្ឋបាលគ្រប់ឃុំសង្កាត់ត្រូវបន្ត ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន និង សង្គមជាតិ។


នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទីរសៀល កំលាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គល់បូរី ចុះបង្ក្រាបក្មេងទំនើងមួយក្រុម មានគ្នាប្រហែល ១០នាក់នៅចំនុច ផ្ទះមួយកន្លែងដែលស្ថិតនៅភូមិដូនមូល ឃុំរហាត់ទឹក ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ នៅពេលកំលាំងចុះទៅដល់ កំលាំជំនាញ ឃាត់បានក្មេងចំនួន០៤នាក់ ប្រដាប់ដោយដំបងនិងកាំ.បិត ជួបជុំគ្នាបម្រុងចេញសកម្មភាពចេញវា.យ.កា.ប់.ចា.ក់.គ្នា។


លោកវរសេនីយ៍ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ក្មេងទំនើងដែលនគរបាលឃាត់ខ្លួនមាន ១-ឈ្មោះ  អ៊ិន ឡៃហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គល់បូរី  ២-ឈ្មោះ ពក វ៉ាន់លាភ ភេទប្រុស អាយុ២០ឆ្នាំ ភូមិគោកអំពិល ឃុំអូរប្រសាទ ស្រុកមង្គល់បូរី ៣-ឈ្មោះ ឃួន ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំអូរប្រសាទ ស្រុកមង្គល់បូរី ៤-ឈ្មោះ ឃុនខាវ ដានុន ភេទ ប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំអូរប្រសាទ ស្រុកមង្គលបូរី និងដកហូតបានម៉ូតូចំនួន ០៦គ្រឿង កាំបិតចំនួន ០៥ដើម។


បច្ចុប្បន្នក្មេងទំនើងទាំង៤នាក់ ត្រូវបានយកមកសួរនាំបន្តនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages