គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឈប់ទៅការសម្លាប់គ្នា ដោយសារស្នេហ៍ត្រីកោណ ខណៈសង្គមជាតិចង់បានភាព ផូរផង់នៃសីលធម៌ !

ដោយ :www.meassoranews.com


ឈប់ទៅការសម្លាប់គ្នា ដោយសារស្នេហ៍ត្រីកោណ ខណៈសង្គមជាតិចង់បានភាព ផូរផង់នៃសីលធម៌ !


ខេត្តកំពង់ចាម ៖ ពុទ្ធោអើយ ស្នេហាត្រីកោណ !  បុរសជាប្តីក្រោយបានប្រហារជីវិតកាប់ភរិយាដាច់ក នៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃនេះ ឃាត់ខ្លួនបានហើយ  ។

សូមបញ្ជាក់ថា ៖ កិច្ចប្រតិបត្ដិការបង្ក្រាបករណីឃាតក កាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង១៧.៣០នាទី  នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ  ខេត្តកំពង់ចាម មានអំពើឃាតកម្ម បង្ករដោយជនសូមបញ្ជាក់យោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ៖ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុក ពាក់ព័ន្ឋ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៩និង២០នាទី សមត្ថកិច្ចនគរបាល បានឃាត់ខ្លួន ជនសង្ស័យឈ្មោះ ឆូយ ធឿន ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែរ រស់នៅភូមិសារ៉ាយ  ឃុំបុសខ្នុរ  ស្រុកចំការលើ  ខេត្តកំពង់ចាម នៅចំណុចវត្ដស្រក ស្ថិតក្នុងភូមិស្រក ឃុំសូភាស ស្រុក ស្ទឹងត្រង់ ខេត្ដកំពង់ចាម ព្រមទាំងចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1R.0900 ដែលជាមធ្យោបាយរបស់ជនរងគ្រោះ ។

ចំពោះជនសង្ស័យខាងលើ បាននាំមកអធិការដ្ឋាននគរបាលស្រុកចំការ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ទោះជាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិត តែគេសង្ស័យកើតឡើងដោយសារ ស្នេហ៍ត្រីកោណ ។ ចំពោះព័ត៌មានពិស្តារ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងផ្សាយជូនបន្ត ៕ 

No comments