ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៥៤,៨២០,០០០លានរៀល (ហាសិបបួនលាន ប៉ែតសិបពីរមុឺនរៀល) បានផ្តល់ជូនដល់គ្រួសារមន្ត្រីចូលនិវត្ត មន្ត្រីនគរបាលមរណៈ និវត្តជន និងភរិយាមរណៈ សរុបចំនួន០៩នាក់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៥៤,៨២០,០០០លានរៀល (ហាសិបបួនលាន ប៉ែតសិបពីរមុឺនរៀល) បានផ្តល់ជូនដល់គ្រួសារមន្ត្រីចូលនិវត្ត មន្ត្រីនគរបាលមរណៈ និវត្តជន និងភរិយាមរណៈ សរុបចំនួន០៩នាក់


ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៥៤,៨២០,០០០លានរៀល (ហាសិបបួនលាន ប៉ែតសិបពីរមុឺនរៀល) បានផ្តល់ជូនដល់គ្រួសារមន្ត្រីចូលនិវត្ត មន្ត្រីនគរបាលមរណៈ និវត្តជន និងភរិយាមរណៈ សរុបចំនួន០៩នាក់ 


(បន្ទាយមានជ័យ):ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ០៤ ខែ កក្តដា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគល់ថវិកា របស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៥៤,៨២០,០០០លានរៀល (ហាសិបបួនលាន ប៉ែតសិបពីរមុឺនរៀល) បានផ្តល់ជូនដល់គ្រួសារមន្ត្រីចូលនិវត្ត មន្ត្រីនគរបាលមរណៈ និវត្តជន និងភរិយាមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៩នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ ។ 


លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យនគរបាលបុគ្គលិក បានឲ្យដឹងថា៖គ្រួសារដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ មាន:

១-ថវិកាឧបត្ថម្ភគោលនយោបាយចំនួន ០២ នាក់ សរុបថវិកាចំនួន ១៦,៨២០,០០០រៀល (ដប់ប្រាំមួយលានប៉ែតសិបពីរមុឺនរៀល)

២-ថវិកាសមាគមមិត្តនគរបាលជាតិចំនួន០៧នាក់ សរុបថវិកាចំនួន ៣៨,០០០,០០០រៀល (សាមសិបប្រាំបីលានរៀល)


នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរបាល ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់ ។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ  បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។ តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន៦លានរៀល ប្រសិនបើភរិយាឬស្វាមីរបស់សមាជិក ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដេរ៕














No comments:

Post a Comment

សុខភាពនិងសម្រស់

Pages