គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្ដម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀនឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងដល់លោកចៅសង្កាត់ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋានសង្កាត់ដើមមៀនទាំងមូល

ដោយ :www.meassoranews.com


កណ្ដាល៖ ឯកឧត្ដម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានចាត់តំណាង លោក ឡាក់ ម៉េងធី ឲ្យនាំយកអំណោយជាម៉ាស៊ីនថតចម្លង ម៉ាកCanon ADV C5240i មួយគ្រឿង មានតម្លៃ ១.១៥០ដុល្លារប្រគល់ជូនលោក ឯក សំណាង ចៅសង្កាត់ដើមមៀន សម្រាប់ប្រើប្រាស់នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ លោកចៅសង្កាត់បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្ដម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ ដែលបានជួយឧបត្ថម្ភម៉ាស៊ីនថតចម្លងមួយគ្រឿងខាងលើដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋានសង្កាត់ដើមមៀនទាំងមូល។

ជាមួយគ្នានោះលោក ឯក សំណាង ចៅសង្កាត់ដើមមៀន ក៏សូមបួងសួងនិងគោរពជូនពរ ឯកឧត្ដមប្រធានក្រុមការងារនិងលោក ឡាក់ ម៉េងធី ទទួលបានសុខភាពល្អបរិបូរណ៍និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


No comments