ល្បែងជល់មាន់អនឡាញ និងល្បែងស៊ីសងខុសផ្សេងទៀត នៅស្រុកបាទី សង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទី។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ល្បែងជល់មាន់អនឡាញ និងល្បែងស៊ីសងខុសផ្សេងទៀត នៅស្រុកបាទី សង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទី។


តាកែវ៖មានការសង្ស័យ? បើកលេងល្បែងស៊ីស មាន់ជល់អនឡាញនិងល្បែងស៊ីសងខុសច្បាប់ផ្សេងទៀត នៅចំណុចភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កំពុងតែដំណើរការយ៉ាងរលូន ដោយមានក្រុមអ្នកញៀនល្បែង បានផ្គុំក្បាលគ្នាចូលទៅលេងយ៉ាងគគ្រឹកគគ្រេងជាទីបំផុត ក្នុងនោះមហាជនមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចស្រុកបាទី មានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ?សង្ស័យជាឆ្នាំងបាយរបស់ពួកគាត់ផងក៌មិនដឹង។

មហាជនបានលើកឡើងថា?ជាទូទៅពួកគាត់តែងតែឃើញពួកកាងបទល្មើសល្បែងស៊ីសងខាងលើ បានជិះម៉ូតូកាន់អាយកូមខ្វាត់ខ្វែងមើលផ្លូវ ក្រែងមានក្រុមអ្នកសារព័ត៌មានថតរូប 
ឬផ្សាយផ្ទាល់ជាដើម ដើម្បីមានភាពងាយស្រួលផ្តល់ព័ត៌មានទៅខាងក្នុងទីតាំង ដើម្បីអោយមេបនល្បែងបញ្ឈប់ការលេងល្បែងស៊ីសង ដោយប្តូរទម្រង់ ពីការលេងល្បែងស៊ីសង មកចាក់ធុងបាស់ច្រៀងរាំឬផឹកស៊ីជាដើម ដើម្បីបំភ័ន្តភ្នែកមហាជន។

មហាជនបានលើឡើងទៀតថា?ក្រុមកាងបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើ តែងតែកាត់ផ្តាច់ផ្លូវចូលទីតាំងបនល្បែងខាងលើ នៅពេលអ្នកកាសែតមានបំណងបើកឡានចូលទៅថតក្នុងទីតាំងបនល្បែងខាងលើនេះ។
សូមជម្រាបថា?បនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវបានគេរាយការណ៌មកថា?អាជ្ញាធរនិងសមត្ថកិច្ច បានធ្វើកិច្ចសន្យាប៉ុន្មានដងរួចមកហើយ។ តែមិនចាត់ការតាមផ្លូវច្បាប់នោះទេ?(ពោល)គឺនាំខ្លួនមេបនល្បែងខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកឆាយ កែវ មុនី អធិការស្រុកបាទី បានបញ្ជាក់ប្រាប់(meassora news)តាមទូរស័ព្ទថា? ទូស័ព្ទស្តាប់គ្នាអត់បាន អត់មានសេវាទេ?ចាំខ្ញុំចេញទៅខាងក្រៅ រួចលោកឆាយ កែវមុនី ក៌បានចុចផ្តាច់ទូរស័ព្ទតែម្តងទៅ។ដោយឡែកលោកឃួនស៊ីម ចៅហ្វាយស្រុកបាទី បានបញ្ជាក់ប្រាប់(meassora news)តាមទូរស័ព្ទថា? គាត់និងប៉ូលិសចុះទៅពិនត្យមើលដើម្បីចាត់វិធានការណ៌។

មហាជនសំណូមពរដល់លោកឈាង ផាន់ណារា ស្នងការខេត្តតាកែវ និងលោកអ៊ុចភា ចៅហ្វាយខេត្តតាកែវ ពិសេសលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ មេត្តាជួយចាត់វិធានការណ៌ ចំពោះមេបនល្បែងខាងលើ ដែលបានលួចបើកលេងល្បែងស៊ីសងខុសច្បាប់ ដោយផ្គើនបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages