(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ អញ្ជើញជាអធិបតីក្នុងពិធី "សំណេះសំណាលសួរសុខទុកសិក្ខាកាម ចុះធ្វើកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ" ។
ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ និងសិក្ខាការ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំ ដល់សិក្ខាកាមទាំងអស់ ដែលចុះមកធ្វើកម្មសិក្សា នៅតាមបណ្ដាអង្គភាព ចំណុះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំៈ ក្មួយៗបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីបំពេញភារកិច្ច ទៅសិក្សានៅសាលានគរបាលភូមិភាគ១ (ខេត្តស្ទឹងត្រែង) ក្រេបយកចំណេះដឹង ជំនាញ មកបំរើការងារនៅអង្គភាព និងប្រជាពលរដ្ឋយើង ។ ក្មួយៗត្រូវប្រកាន់ភ្ជាប់នូវឥរិយាបថថ្លៃថ្នូរ ក្រមសីលធម៌ល្អ ភាពស្មោះត្រង់ សាមគ្គីភាព ការទំនាក់ទំនងល្អ និងបោះបង់រាល់អំពើអបាយមុខនានា ។ ខិតខំបំពេញការងារឲ្យបានល្អប្រសើរ ដើម្បីខ្លួនឯង អង្គភាព និងសង្គមជាតិយើង ។ ត្រូវខិតខំយកចិត្តទុកដាក់ ហ្វឹកហាត់ ស្វែងយល់ អំពីការងារ ដែលរៀមច្បងយើង បានបង្ហាត់បង្ហាញ និងកត់ត្រាទុកសម្រាប់ជាចំណេះជំនាញខ្លួនយើង នឹងចង់ក្រងជាមេរៀនសម្រាប់កម្មសិក្សា របស់ក្មួយៗផង ។ ក្មួយៗ មានសំណាងល្អនៅក្នុង #សុខសន្តិភាពរបស់ប្រទេសជាតិយើងនាពេលបច្ចុប្បន្ន មានទីកន្លែងសម្រាប់សិក្សា ស្នាក់នៅ និងអាហារហូបចុក គ្រប់គ្រាន់ ដូច្នេះត្រូវខិតខំបន្ត ចូលរួមថែរក្សាសុខសន្តិភាពជាមួយនឹងប្រមុខថ្នាក់ដឹកនាំរបស់យើងទាំងអស់គ្នា ។
នៅលោក លោកស្រីនាយ នាយរង និងមន្ត្រីពាក់ព័ន្ធ តាមបណ្ដាអង្គភាពអង្គភាព ចំណុះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវសហការល្អជាមួយក្មួយៗសិក្ខាកាម ធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍ បង្ហាត់បង្ហាញ ជំនាញនានា ដល់ពួកគាត់ ដើម្បីស្វែងយល់ អំពីរបៀបធ្វើការងារនីមួយៗ ប្រកបដោយភាពល្អប្រសើរ ។
ជាទីបញ្ចប់សូមក្មួយៗសិក្ខាកាមទាំងអស់ រួមនិងសិក្ខាកាមដែលហ្វឹកហាត់ដើរក្បួនព្យុះហយាត្រាចូលរួមអបអរសាទរ ទិវាជ័យជំនួស ៧ មករា២០២២ នាពេលខាងមុខទទួលបានជោគជ័យគ្រប់ៗគ្នា ៕
No comments:
Post a Comment