លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងរបៀបរៀបរយអគារ កន្លែងការងារ នៅទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោក ៨០៧ និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងរបៀបរៀបរយអគារ កន្លែងការងារ នៅទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោក ៨០៧ និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងរបៀបរៀបរយអគារ កន្លែងការងារ នៅទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោក ៨០៧  និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ

បន្ទាយមានជ័យ: នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការដឹកនាំ ការបំពេញការងារប្រចាំថ្ងៃរបស់នគរបាល និងសំណង់អាគារផ្សេងៗ នៅទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោក ៨០៧ និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ។

លោកឧត្តមសេនីយ៍ទោស្នងការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដែលបានយកចិត្តទុកដាក់បំពេញការងារ យាមល្បាត ការពារ  ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសដែលកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ ៨០៧និងប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ត្រូវរៀបចំទីធ្លា អគារ ស្លាកសម្គាល់ផ្នែកនីមួយៗ ឃ្លាំងទុកដាក់សម្ភារ: រៀបចំចំណត រថយន្ត ម៉ូតូ ធ្វើរបបង បានត្រឹមត្រូវនិងមានរបៀបរៀបរយ ។ ត្រូវពង្រឹងបន្ថែមទៀតក្នុងការរក្សាការពារ តាមគោលដៅរបស់ខ្លួន ជាពិសេស យាមល្បាត ទប់ស្តាត់រាល់បទល្មើសដែលកើតមានឡើងផ្សេងៗតាមបន្ទាត់ព្រំដែន ៕



















No comments:

Post a Comment

សុខភាពនិងសម្រស់

Pages