ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថ២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថ២នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន!


ខេត្តសៀមរាប៖ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន០២នាក់ត្រូវបាន ចាប់ខ្លួននិងបញ្ជូនទៅតុលាការ បន្ទាប់ពីរកឃើញថា មន្ត្រីទាំងពីរនាក់មានជាប់ពាក់ព័ន្ធនឹងផ្សំគំនិតក្នុងអំពើជួញដូរគ្រឿងញៀន។

ប្រភពពីមន្ត្រីកងរាជអាវុធហត្ថសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នាយអាវុធហត្ថដែលឃាត់ខ្លួននោះរួមមាន: ទី១.ឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន និង ទី២.នាយចំណង់ មៀម ណាក់ ជំនួយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននិងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។

លោកយិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៣០ ខែមេសានេះថា តុលាការកំពុងសួរនាំនាយអាវុធហត្ថទាំងពីររូបនេះ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages