{កំពង់ចាម}៖ ផ្ទះវីឡាដ៏ធំស្កឹមស្កៃ ស្ថិតនៅផ្លូវលេខ៩០ សង្កាត់វាលវង្ស ក្រុងកំពង់ចាម សង្ស័យបង្កប់នូវល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ អ៊ីនធឺណិតដ៏ធំ ខុសច្បាប់តាមប្រព័ន្ធអនឡាញ យ៉ាងអណាធិបតេយ្យ ដោយមិនដែលមានសមត្ថកិច្ចមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ។
ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភ ពីសុវត្ថិភាពរបស់ពួកគាត់ ខណៈដែលបនល្បែង កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យបំផុត ប៉ុន្តែគ្មានសមត្ថកិច្ចណាហ៊ានចុះមកហាមឃាត់នោះទេ ទោះបីជាមានពលរដ្ឋរាយការណ៍ ដល់សមត្ថកិច្ចក្រុងកំពង់ចាម គឺលោក អុឹង ប៊ុន អធិការក្រុង ក៏មិនមានចំណាត់ការបង្ក្រាប។
ពលរដ្ឋបន្តត្អូញត្អែរទៀតថា៖ ទីតាំងបនល្បែងស៊ីសង កំពុងតែធ្វើព្យុះភ្លៀងពេញមូលដ្ឋាន បែរជាលោកអធិការក្រុងសម្ងំស្ងៀម ហាក់ដូចជាបណ្តោយឲ្យម្ចាស់បនល្បែង នោះធ្វើអ្វីស្រេចតែអំពើចិត្តពេកហើយ។
ប្រជាពលរដ្ឋស្នើសុំលោក អភិបាលក្រុងកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង សូមលោកអភិបាលជួយចាត់មន្ត្រីចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ពលរដ្ឋដែលរស់នៅជុំវិញទីតំាងខាងលើសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមលោកស្នងការជួយចេញបទបញ្ជាដល់មន្ត្រីក្រោមឱវាទ គឺលោក អុឹង ប៊ុន អធិការក្រុងកំពង់ចាមឲ្យដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះទាន៕
ចំណែក ឯលោកអធិការក្រុងកំពង់ចាម អង្គភាពសារព័ត៌មាន(មាសសុរ៉ាnews) បានខលទៅតែមិនលើកទូរសព្ទ ប្រហែលលោកអធិការជាប់រវល់
ជុំវិញចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មាន(មាសសុរ៉ាញ៉ូស)យើង រងចាំការបំភ្លឺពីម្ចាស់ទីតាំង និងអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ
No comments:
Post a Comment