អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)


កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ម៉០០នាទី ជនរងគ្រោះឈ្មោះ យ៉ាន សារេម ប្រុស អាយុ ៤៣ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៣ ពាក់ស្លាកលេខ កណ្ដាល ១O-៩៧១២ នៅចំណុចមុខផ្ទះលក់ភេសជ្ជៈ ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) រួចចូលទៅក្នុងផ្ទះទិញភេសជ្ជៈ ដោយពុំបានដកកូនសោរចេញពីម៉ូតូ ក្នុងពេលនោះជនសង្ស័យឈ្មោះ ចន ប៊ុនធឿន ហៅ ថៃ ភេទ ប្រុស អាយុ ២៩ ឆ្នាំ បានដើរមកធ្វើសកម្មភាពលួចយកម៉ូតូហើយបញ្ឆេះជិះគេចខ្លួន ខណៈនោះជនរងគ្រោះឃើញទាន់ស្រែកឆោឡោឡើង និងរត់ដេញតាមពីក្រោយជនសង្ស័យក៏បានផ្តួលម៉ូតូហើយរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋក្បែរនោះ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះឈ្មោះ យ៉ាន សារេម មិនព្រមដាក់ពាក្យបណ្តឹងនោះទេ ៕

-ជនសង្ស័យឈ្មោះ ចន ប៊ុនធឿន ហៅ ថៃ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទជួល ផ្លូវ លំ ភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

-ជនរងគ្រោះឈ្មោះ យ៉ាន សារេម ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

-វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៣ ពាក់ស្លាកលេខ កណ្ដាល ១O-៩៧១២ លេខតួ+លេខម៉ាស៊ីន=៨៨៨០០៣៩ (បានប្រគល់ជូនជនរងគ្រោះវិញ) ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ចន ប៊ុនធឿន ហៅ ថៃ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages